The Calciomercato នៅថ្ងៃនេះ បានចេញផ្សាយថា ក្លឹបយក្សអ៊ីតាលី AC Milan ទំនងជានឹងអាចដាក់លក់ កីឡាករ Rafael Leao ចេញពីក្លឹបប្រសិន បើគេអាចទទួលបានប្រាក់តម្លៃខ្លួន ប្រមាណជា៧០លានអឺរ៉ូ ឬប្រមាណជា៥៩លានផោន នៅរដូវក្តៅនេះ ។

ក្រុមនាំមុខគេនៅលីគ អ៊ីតាលី Serie Aនេះកំពុង ព្យាយាមយ៉ាងខ្លាំង ក្នុងការបន្តកុងត្រាថ្មី ជូនកីឡាករវ័យ២២ឆ្នាំរូបនេះ ដែលនឹងត្រូវផុត កំណត់នាឆ្នាំ២០២៤ខាងមុខ ប៉ុន្តែបើស្ថានភាព មិនអំណោយផល នោះក្លឹបនឹងសម្រេចចិត្តភ្លាម ក្នុងការអនុញ្ញាតិឲ្យ កីឡាករចាកចេញ។
ប្រភពដដែលបានសរសេរថា កីឡាករ Leao កំពុងធ្វើការទាមទារ ឲ្យមានការតម្លើងប្រាក់កម្រៃថ្មី របស់ខ្លួនទៅដល់៤,៥លានអឺរ៉ូ ក្នុងមួយឆ្នាំប៉ុន្តែខាងភាគី ក្លឹបហាក់ដូចជាមិនទាន់ ហ៊ានសម្រេចចិត្ត ក្នុងការផ្តល់តាមសំណើរនេះនោះទេ ហើយកំពុងស្វែងរកលទ្ធភាព ដើម្បីអាចចរចាលក់ Leao ចេញតែម្តង៕
ប្រែសម្រួល៖ស៊ុនលី
