កីឡា

ទីក្រុង Salt Lake និង Sapporo ក្លាយជាម្ចាស់ផ្ទះ ការប្រកួតកីឡា អូឡាំពិកឆ្នាំ ២០៣០

ញូវយ៉ក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បាននិយាយថា លោក Fraser Bullock ដែលដឹកនាំការដេញថ្លៃ របស់ទីក្រុង Salt Lake ដើម្បីប្រគល់ព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវរងាមករដ្ឋ Utah ស្តាប់ទៅមានទំនុកចិត្តយ៉ាងខ្លាំង ចំពោះភាពជោគជ័យ ។

លោកបាននិយាយ កាលពីសប្តាហ៍មុនក្នុង បទសម្ភាសន៍តាមទូរទស្សន៍ ក្នុងស្រុកថា ខ្ញុំជឿថាយើងនឹងរៀបចំការ ប្រកួតនាពេលអនាគត ។ ប៉ុន្តែតើវានឹងក្លាយជាឆ្នាំ ២០៣០ ជាការបើកលើកដំបូង នៅលើប្រតិទិន IOC ដែរឬទេ ? គណៈកម្មាធិការអូឡាំពិក អន្តរជាតិអាចផ្តល់រង្វាន់ទ្វេដង ហើយក៏ដាក់ឈ្មោះម្ចាស់ផ្ទះ ឆ្នាំ២០៣៤? នៅពេលវាមានបេក្ខជនខ្លាំង២នាក់កាលពី ៤ ១/២ ឆ្នាំមុន សម្រាប់ការប្រកួតរដូវក្តៅ IOC បានជ្រើសរើសទីក្រុងប៉ារីស សម្រាប់កីឡាអូឡាំពិកឆ្នាំ ២០២៤ និងទីក្រុង Los Angeles សម្រាប់ឆ្នាំ ២០២៨ ។

IOC មិននិយាយទេ ហើយសេចក្តីប្រកាសមួយត្រូវ បានរំពឹងទុកនៅដើមឆ្នាំក្រោយ ដោយមានរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងទីក្រុង Salt Lake ស្នើការសម្រេចចិត្តក្នុងខែឧសភា ឆ្នាំ២០២៣ ។ លោក Bullock បានប្រាប់ Deseret News នៅរដ្ឋ Utah ថា ខ្ញុំច្បាស់ជាបានឆ្លងម្រាមដៃរបស់ខ្ញុំសម្រាប់ឆ្នាំ ២០៣០ ប៉ុន្តែនៅពេលណាយើង ត្រូវបានស្នើសុំឲ្យធ្វើជាម្ចាស់ផ្ទះនោះ យើងនឹងត្រៀមខ្លួនរួចរាល់ហើយ ។
សារព័ត៌មាន Associated Press បានស្នើសុំបទសម្ភាសន៍ ជាមួយ Bullock ប៉ុន្តែត្រូវបានគេប្រាប់ថា លោកគ្រាន់តែ និយាយទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកប៉ុណ្ណោះ។ លោក Bullock គឺជាលេខ២សម្រាប់ Mitt Romney នៅពេល Salt Lake ធ្វើជាម្ចាស់ផ្ទះការប្រកួតឆ្នាំ ២០០២។
នៅក្រោមដំណើរការដេញថ្លៃ ត្រូវបានកែសម្រួល ប៉ុន្តែមានភាពស្រអាប់ IOC ហាក់ដូចជាមានបេក្ខជនចំនួន ៤នាក់ អាចធ្វើទៅបាន។ ៣នាក់ធ្លាប់បានធ្វើការ ប្រកួតកីឡាអូឡាំពិករដូវរងា មុននឹង មានដូចជា Sapporo (១៩៧២) Salt Lake (២០០២) និង Vancouver (២០១០)។ មានការចាប់អារម្មណ៍ផងដែរ ពីក្លិប Barcelona បានរៀបចំការ ប្រកួតរដូវក្តៅឆ្នាំ១៩៩២ ហើយអាចស្នើសុំការដេញថ្លៃ ជាមួយតំបន់នៅក្នុង Pyrenees ៕ ដោយ៖លី ភីលីព

Most Popular

To Top