កីឡា

មិន​បាក់​ទឹក​ចិត្ត Emery ថា Villarreal នឹង​លេង​ឲ្យ​ល្អ​បំផុត​ដើម្បី​ស៊ី Liverpool វិញ

អ្នក​ចាត់​ការ​របស់ Villarreal លោក Unai Emery បាន​និយាយ​ថា ក្រុម​របស់​លោក​នឹង​​លេង​ឲ្យ​ល្អ​បំផុត​ដើម្បី​យក​ឈ្នះ​ Liverpool សម្រាប់​ជើង​ទី​ពីរ​នៃ​ពាន​រង្វាន់ Champions League។

អ្នក​កាសែត​​ម្នាក់​​បាន​រំឭក​​​លោក Emery ថា រដូវ​កាល​នេះ Liverpool ចាញ់​តែ​៣​ដង​គត់​គិត​គ្រប់​កម្មវិធី និង​បាន​សួរ​លោក​​អំពី​លទ្ធភាព​​ដែល​ត្រូវ​ធ្វើ​ជាមួយ​ក្រុម​ខ្លាំង​បែប​នេះ និង​នាំ​មុខ​ដល់​ទៅ​២​គ្រាប់​មុន​កាល​ពី​ជើង​ទី​មួយ។

Emery បាន​ឆ្លើយ​តប​ទាំង​ញញឹម​ថា៖ “ពួក​យើង​ត្រូវ​លេង​ឲ្យ​ល្អ​បំផុត។ អ្នក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​របស់​អ្នក​យ៉ាង​ល្អ​។ ពួក​យើង​បាន​ដឹង​អំពី​កំណត់ត្រា​របស់​ពួក​គេ ប៉ុន្តែ​​ខ្ញុំ​​មិន​បាន​​លើក​យក​វា​មក​និយាយ​ឡើយ។ ពួក​យើង​ត្រូវ​តែ​ឈាន​ទៅ​ដល់​កម្រិត​ខ្លាំង​មួយ ហើយ​​​អ្នក​និយាយ​ត្រូវ​ហើយ យើង​នឹង​ធ្វើ​រឿង​​ដែល​គ្មាន​នរណា​ម្នាក់​បាន​ធ្វើ។ ពួក​គេ​គឺ​ជា​ក្រុម​ល្អ​ជាង​គេ​លើ​លោក​និង​លេង​ដោយ​ទំនុកចិត្ត”។

ការ​ប្រកួត​កាល​​ពី​ជើង​​ទី​មួយ​ក្នុង​កីឡដ្ឋាន Anfield ហង្សក្រហម​​បាន​យក​​ឈ្នះ​​ក្រុម​រហស្សនាម​នាវា​មុជទឹក​ពណ៌​លឿង​២-០។ ២​គ្រាប់​របស់ Liverpool កើត​ឡើង​ដោយ​ Sadio Mane និង Estuoinan របស់ Villarreal​ ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង៕

Most Popular

To Top