កីឡា

ក្រុមយុវជន ស្វាយជ្រំ និងក្រុមយុវជនឃុំពុកឬស្សី ឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាបាល់ទាត់ បុរស-នារី ដណ្តើមពានរង្វាន់ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កណ្តាល ៖ ក្រុមបាល់ទាត់យុវជន ស្វាយជ្រំ និងក្រុមបាល់ទាត់យុវជន ឃុំពុកឬស្សី ឡើងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹតិ្តការណ៍ការប្រកួតកីឡាបាល់ទាត់ បុរស-នារី ដណ្តើមពានរង្វាន់លោក អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២២ ដោយការប្រកួត ជាផ្លូវការធ្វើឡើង នៅទីលានបាល់ទាត់ 7NG ។

សម្រាប់ការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ ក្រុមបាល់ទាត់យុវជន ស្វាយជ្រំបានយកឈ្នះក្រុមបាល់ទាត់យុវជន ឃុំព្រែកលួងក្នុលទ្ធផល បច្ចេកទេស០ទល់នឹង២ ចំណែកក្រុមបាល់ទាត់យុវជន ឃុំពុកឬស្សី ក៏បានយកឈ្នះក្រុមបាល់ទាត់ យុវជន ឃុំព្រែកតាកូវ ក្នុលទ្ធផលបច្ចេកទេស ៤ទល់នឹង២ ដោយប៉េណាល់ទី ព្រោះការប្រកួតរយៈ ពេល៩០នាទី ក្រុមទំាង២មានលទ្ធផលស្មើ១ទល់១ គណៈកម្មការអនុញ្ញាត ដោយកាត់ក្តីបាល់១១ម៉ែត្រ។

ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។
បច្ចុប្បន្ននេះរដ្ឋបាលស្រុកខ្សាច់កណ្តាល បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម និងកីឡាបាល់ទាត ដែលមានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯម កំពុងតែអភិឌ្ឍបាល់ទាត់ ក្នុងស្រុកទំាង៣ គឺស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម យ៉ាងណាមិញឆ្លៀតឳកាស ប្រើប្រជាប្រិយភាព របស់កីឡាបាល់ទាត់ ក្នុងការចូលរួមលើកស្ទួយ សង្គមជាតិមូលទាំង។ ចំពោះក្រុម ដែលទទួលគ្រងតំណែងជើងឯក ប្រចាំស្រុកនីមួយៗ ត្រូវប្រកួតនឹងគ្នា ដើម្បីដណ្តើមពានរង្វាន់ជើងឯក ប្រចាំស្រុកទាំង៣ និងត្រៀមការប្រកួត កីឡា SEA GAMES 2O23 លើកទី៣២ នៅកម្ពុជា ៕ដោយ៖លី ភីលីព

Most Popular

To Top