ភ្នំពេញ ៖ សហព័ន្ធកីឡវ៉ូវីណាមកម្ពុជា បង្ហាញវត្តមានក្រុមកីឡាករ-កីឡាការិនី១៨នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ខែ ឧសភា ឆ្នាំ២០២២ខាងមុខ ដើម្បីប្រកួតប្រជែង ដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តការណ៍ប្រកួតកីឡា ដ៏ធំជាងគ ក្នុងតំបន់មួយនេះ ។
សហព័ន្ធកីឡវ៉ូវីណាមកម្ពុជាបញ្ជូន ក្រុមកីឡាករ-កីឡាការិនី១៨នាក់ គ្រូបង្វឹក ៤នាក់ ប្រធានប្រតិភូ ១រូប អាជ្ញាកណ្តាល និងចៅក្រម២នាក់ ដឹកនាំប្រកួត១នាក់ ក្នុងនោះមានរូបលោកដែរ ។សព្វថ្ងៃនេះ ក្រុមកីឡាករ-កីឡាការិនី ទំាងអស់គ្នា កំពុងធ្វើការហ្វឹកហាត់បិទខ្ទប់ យ៉ាងសកម្ម នៅពហុកីឡដ្ឋានជាតិមរតក។
ការហ្វឹកហាត់បែបនេះ ដើម្បីពង្រឹងសមត្ថភាព របស់ពួកគេឲ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារការប្រកួត SEA GAMES នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាន់ តែខិតជិតមកដល់ ដូច្នេះយើងត្រូវជំរុញហ្វឹកហាត់ មិនអាចបង្អង់បានឡើយ ប្រសិនបើចង់ឈ្នះមេដាយ កីឡាករ-កីឡាការិនី ត្រូវតស៊ូហ្វឹកហាត់ជានិច្ច។
បញ្ជាក៖វិញ្ញសាប្រយុទ្ធរួមានមានកីឡាករ ទិន ឌិន ៥៥ គ.ក្រ កីឡាករ អេ អាំម៉ារិនភូថង ៦០គ.ក្រ កីឡាករ អេ វិៈខាំឈិតភូថង ៦៥ គ.ក្រ កីឡាការិនី សុខ សុភី ៥៥គ.ក្រ កីឡាការិនី ប៉ិច ចំនោ ៦០គ.ក្រ និងកីឡាការិនី ជុក សូម៉ាលី ៦៥គ.ក្រ ។ ចំណែកវិញ្ញាសាសម្តែង និងមេគុនគឺកីឡាការិនី ប៉ាល់ ឆស្ម៊ី កីឡាការនី ពៅ សុខា កីឡាការិនី សឿ ច័ន្ទលក្ខិណា កីឡាការិនី ឯម ច័ន្ទកនិកា កីឡាការ លី បូរ៉ាមី កីឡាករ ប្រាក់ សុវណ្ណនី កីឡាករ សាន សុជាតិ កីឡាករ ជិន ពិសិដ្ឋ កីឡាករ ជ្រិន ប៊ុនឡុង កីឡាករ ម៉េត សុភក្រ្តា កីឡាករ នី ទីហ្សា និងកីឡាករ សៀន ចាន់ហួត៕ ដោយ៖លី ភីលីព