The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ Aurelien Tchouamani បានធ្វើការបង្ហើប ដោយផ្ទាល់ក្នុងការបន្ត រស់នៅជាមួយនឹង Monaco យ៉ាងហោចណាស់ មួយរដូវកាលទៀត ទោះបីជាមានការចាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបក្តី ។
ថ្លែងនៅក្នុងសន្និសិទកាសែតមួយ មុនការប្រកួតរវាង Monaco នឹង Lille កីឡាករខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ បាននិយាយាបែបនេះថា ៖
ខ្ញុំមានកុងត្រារហូតដល់ឆ្នាំ២០២៤ និងជម្រើសបន្តដល់ឆ្នាំ២០២៥ ។ ដូចនេះយើងនឹងចាំមើលទាំងអស់ គ្នាថាតើអនាគតរបស់ខ្ញុំ នឹងទៅជាយ៉ាងណា។
កីឡាករបន្តទៀតដែរថា ទោះបីជាយ៉ាងណាក្តី រឿងជាច្រើននឹងអាចកើតឡើង ក្នុងពេលដែលរដូវកាលដោះដូរ មកដល់វាអាចជាករណី របស់កីឡាករ ដែលផុតកុងត្រា ជាមួយនឹងក្លឹបនិងកីឡាករ ដែលមិនទាន់ផុតកុងត្រាក៏ថា បានប៉ុន្តែសំខាន់ពេលនេះ គឺការប្រកួតជាមួយនឹង Lille សម្រាប់ខ្ញុំ៕
ប្រែសម្រួល៖ស៊ុនលី