កីឡា

Newcastle ដាក់អទិភាព លើការងារដោះដូរ កីឡាករ Diaby តម្លៃ៥០លានអឺរ៉ូ

ក្លឹបអាល្លឺម៉ង់ Bayer Leverkusen គឺអាចមានលទ្ធភាព ក្នុងការទាញយកចំណូល ប្រមាណជា៥០លានអឺរ៉ូ ឬប្រមាណជា៤២លានផោន ពីការលក់កីឡាករ ខ្សែប្រយុទ្ធស្លាប Moussa Diaby នៅរដូវក្តៅខាងមុខនេះ។

ក្នុងនោះក្លឹបនៅអង់គ្លេស ដូចជា West Ham និង Newcastle ជាដើមកំពុងបានបង្ហាញ ចំណាប់អារម្មណ៍ ចំពោះអតីតកីឡាកររបស់ PSG រូបនេះប៉ុន្តែជឿជាក់ថា Newcastle ដែលជាក្លឹបសេដ្ឋីថ្មី នឹងដាក់អទិភាព ចំពោះការងារដោះដូរកីឡាករ វ័យ២២ឆ្នាំរូបនេះខ្លាំង ជាងក្លឹបផ្សេងៗទាំងអស់។

Diaby សញ្ជាតិបារាំងរូបនេះ មានកុងត្រា ជាមួយនឹង Leverkusen រហូតដល់ឆ្នាំ២០២៥ ទោះបីជាយ៉ាងណាក្តី វាទាមទារក្លឹប ដែលចង់បានកីឡាករ ត្រូវចាំបាច់ចំណាយលុយយ់ាងច្រើន ដើម្បីអាចបញ្ចុះបញ្ចូលក្លឹប Bayer Leverkusen ឲ្យបាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top