កីឡា

Bayern Munich ចាប់អារម្មណ៍ ជាមួយនឹងយុវជន ឆ្នើមរបស់ Barcelona ម្នាក់

យោងតាមការចេញផ្សាយ ដោយ The Sport1 នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងកីឡាករវ័យក្មេងម្នាក់ របស់ក្លឹប Barcelona ដែលមានឈ្មោះថា Iker Cordoba ។

យុវជនឆ្នើមលេង ជើងឆ្វេង វ័យទើបតែ១៦ឆ្នាំរូបនេះ គឺជាកីឡាករពោរពេញ ទៅដោយសមត្ថភាព ពីព្រោះថា មិនត្រឹមតែអាចលេងបានយ៉ាងល្អ នៅតំបន់ការពារឆ្វេងនោះទេ ថែមទាំងអាចលេងនៅតំបន់ ការពារកណ្តាល និងតំបន់បម្រើការពារឆ្វេងផងដែរ ។

ទោះបីជាមាន រូបរាង្គកាយ មិនទាន់សាកសម សម្រាប់ការប្រកួតឈុតយុវជន នៃក្រុមឈុតធំក្តី ប៉ុន្តែកីឡាកររូបនេះ កំពុងមានកំពស់លូតខ្លាំងមែនទែន ដល់ទៅ១,៨៥ ម៉ែត្រ ទៅហើយដែលវាបានទាក់ ចិត្តក្លឹប Bayern Munich យ៉ាងខ្លាំងទាំងសមត្ថភាព និងកំពស់ហើយមិនត្រឹមតែប៉ុណ្ណោះ ក្លឹបនឹងអាចធ្វើការចរចា ដោយមិនមានតម្លៃខ្លួនឡើយ នៅរដូវក្តៅខាងមុខនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top