កីឡា

Balogun បដិសេធ Arsenal ហើយជ្រើសយក Monaco

ប្រភព៖AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធគោលដៅ របស់ក្លឹបកាំភ្លើងធំ Arsenal ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Reims នោះទីបំផុតគឺអាចរកក្លឹបថ្មី បានហើយប៉ុន្តែមិនមែន ក្លឹបអង់គ្លេសនេះទេ

ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករខ្សែប្រយុទ្ធអាមេរិករូបនេះ បានសម្រេចចិត្តជ្រើសយកក្លឹប Monaco ជាជាង Arsenal ជាមួយនឹងតម្លៃខ្លួន ប្រមាណជា៣៨លានផោន ហើយការប្រកាសជាផ្លូវការ នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។

កីឡាករ Balogun បានស៊ុតបាន២២គ្រាប់ ឲ្យក្លឹបបារាំងកាលពីរដូវកាលមុន នឹងត្រូវចុះកុងត្រារយៈពេល៥ឆ្នាំ ជាមួយនឹងក្លឹប Monaco ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top