កាលពីប្រកួតយប់មិញនេះ តារាឆ្នើមរបស់ក្លឹបមេឃខៀវ Man Cityកីឡាករ Kevin de Bruyne ក្រៅតែពីអាចជួយក្រុមកាន់តែកៀក ទៅនឹងការលើកពានកំពូលអង់គ្លេស ហើយនោះកីឡាករថែមទាំងអាចស៊ុតបាន ដល់ទៅ៣គ្រាប់ក្នុងរយៈពេលខ្លីបំផុត ក្នុងប្រវត្តិរបស់លីគកំពូលអង់គ្លេស។

កីឡាករ De Bruyne ស៊ុតបាន៣គ្រាប់ ក្នុងចំណោម៤គ្រាប់ដែល Man City ស៊ុតយកឈ្នះ Wolves ដែលក្នុងនោះគាត់ធ្វើបានប្រើពេល ត្រឹមតែ២៤នាទីប៉ុណ្ណោះត្រឹមតែតង់ទី១ប៉ុណ្ណោះនៃការប្រកួត។
គួរឲ្យដឹងដែរថា កំណត់ត្រាចាស់របស់ Premier Leauge គឺត្រូវបានធ្វើឡើងដោយកីឡាករ Sadio Mane ដែលស៊ុតបាន៣គ្រាប់ កាលពីឆ្នាំ២០១៥ប្រឆាំងនឹង Aston Villa និងដោយកីឡាករ Dwight Yorke ប្រកួតប៉ះនឹង Arsenal កាលពីឆ្នាំ២០០១៕ ប្រែសម្រួល៖ស៊ុនលី
