ប៉ារីស៖ FIFA បានចាប់ផ្តើមដំណើរការ នីតិវិធីវិន័យ បន្ទាប់ពីប្រទេសអេក្វាឌ័រត្រូវបាន គេចោទប្រកាន់ថាបានដាក់កីឡាករដែលគ្មានសិទ្ធិចូលប្រកួតក្នុងអំឡុងពេល យុទ្ធនាការប្រកួតវគ្គជម្រុះដ៏ជោគជ័យ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកកាតា “Qatar World Cup” យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីសរបស់ម៉ាឡេស៊ី។
ឈីលីបានបរាជ័យក្នុងការឈានទៅប្រកួតនៅប្រទេសកាតានាចុងឆ្នាំនេះ បានដាក់ពាក្យបណ្តឹងទៅស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ដោយចោទប្រកាន់ថា ខ្សែការពារ Byron Castillo មិនមែនជាជនជាតិអេក្វាឌ័រ ហើយបានកើតនៅប្រទេសកូឡុំប៊ី។ សហព័ន្ធបាល់ទាត់នៃប្រទេសឈីលី បានចោទប្រកាន់ថា ប្រើប្រាស់សំបុត្រកំណើតក្លែងក្លាយ ការប្រកាសអាយុ និងសញ្ជាតិក្លែងក្លាយ។
កីឡាករ Castillo វ័យ ២៣ ឆ្នាំបានលេងក្នុងវគ្គជម្រុះចំនួន ៨ រួមទាំងការប្រកួតរបស់អេក្វាឌ័រទល់នឹង ឈីលីស្មើ ០-០ នៅ Quito កាលខែកញ្ញា ឆ្នាំ ២០២១ និងជ័យជម្នះ ២-០ សម្រាប់អេក្វាឌ័រនៅ Santiago ២ខែក្រោយមក។ ប្រសិនបើ FIFA គ្រប់គ្រងលើអេក្វាឌ័រ ការប្រកួតទាំងនោះអាចនឹងត្រូវបាត់បង់ ធ្វើឲ្យឈីលីលោតទៅវគ្គជម្រុះចុងក្រោយសម្រាប់កាតា ឆ្នាំ ២០២២។
ឈីលីបានបញ្ចប់នូវចំណាត់ថ្នាក់លេខ ៧ ក្នុងតារាងជម្រុះ World Cup អាមេរិកខាងត្បូង ដោយមាន ៧ ពិន្ទុតាមពីក្រោយអេក្វាឌ័រចំណាត់ថ្នាក់ទី ៤ និងចុងក្រោយសម្រាប់កាតា។ ឈីលី មាន ៥ ពិន្ទុតាមពីក្រោយក្រុមលេខ ៥ ប៉េរូ ឥឡូវនេះត្រូវប្រឈមមុខនឹងការប្រកួតជម្រុះអន្តរទ្វីបទល់នឹងអូស្ត្រាលី ឬ UAE ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា FIFA បានសម្រេចចិត្តបើកដំណើរការនីតិវិធីវិន័យទាក់ទងនឹងភាពមិនអាចទទួលបានសក្តានុពលរបស់ Byron David Castillo Segura ។ FA របស់អេក្វាឌ័របាននិយាយថា Castillo ត្រូវបានចុះបញ្ជីត្រឹមត្រូវជាមួយអាជ្ញាធរស្របច្បាប់ មានសមត្ថកិច្ច ហើយមានឯកសារជាតិដែលមានសុពលភាពទាំងអស់៕ដោយ៖លី ភីលីព