កីឡា

ម៉ាឡេស៊ីបានជ្រើសរើស ធ្វើជាម្ចាស់ផ្ទះកីឡា SEA GAMES 2027 លើកទី៣៤ នៅឆ្នាំ២០២៧

គូឡាឡាំពួរ៖យោងតាមការចេញផ្សាយពី គេហទំព័រឌឺវីប៊ីសរបស់ម៉ាឡេស៊ី បានប្រាប់ឲ្យដឹងថា ប្រទេសម៉ាឡេស៊ី នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2027 លើកទី៣៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៧។

តាមការបង្ហោះនៅលើ Twitter @olympicmas បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានផ្តល់ដោយក្រុមប្រឹក្សាសហព័ន្ធកីឡា SEA GAMES ។ពួកគេបាននិយាយថា យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលរង្វាន់ជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA GAMES លើកទី៣៤ នាឆ្នាំ២០២៧ ដោយក្រុមប្រឹក្សាសហព័ន្ធកីឡា SEA GAMES ។ នេះជាការទន្ទឹងរង់ចាំស្វាគមន៍អត្តពលិក និងមន្ត្រីទាំងអស់មកពីអាស៊ីអាគ្នេយ៍។

ការបង្ហោះនេះក៏ត្រូវបាន Retweet ដោយរដ្ឋមន្ត្រីយុវជន និងកីឡា Datuk Seri Ahmad Faizal Azumu ផងដែរ។ ការប្រកួតកីឡា SEA Games នៅទីក្រុងហាណូយនាពេលនេះ គឺជាការប្រកួតលើកទី ៣១ នៃការប្រកួតប្រចាំឆ្នាំដែលធ្វើជាម្ចាស់ផ្ទះនៅប្រទេសវៀតណាម។

គិតមកទល់ពេលនេះ ម៉ាឡេស៊ីបានដណ្ដើមបានមេដាយមាសទាំង ៨ លើប្រភេទកីឡាហែលទឹក ហើយមានមេដាយមាស ៩ គ្រឿង ប្រាក់ ៣ និងសំរឹទ្ធ ៥ សរុប។ SEA GAMES ២០២៣ លើកទី៣២ គ្រោងនឹងរៀបចំធ្វើនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅឆ្នាំ២០២៣ បន្ទាប់មកលើកទី៣៣នៅទីក្រុងបាងកក ប្រទេសថៃក្នុងឆ្នាំ២០២៥៕ ដោយ៖លី ភីលីព

Most Popular

To Top