ភ្នំពេញ៖នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួន៦ប្រភេទកីឡាបានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម នៅព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរ តាមជើងយន្តហោះពិសេស (Charter Flight) ទៀតហើយ ។
នេះជាការចេញដំណើរលើកនេះមានក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួន៦ប្រភេទរួមមាន កីឡាតេក្វាន់ដូ WT កីឡាចំបាប់ កីឡាវាយសី កីឡាបាញ់កាំភ្លើង កីឡាការ៉ាតេ និងកីឡាទូកកានូ ខណៈប្រទេសកម្ពុជាឈរចំណាត់ថ្នាក់លេខ ៨ ឈ្នះមេដាយមាស ១គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង ។
បញ្ជាក់៖សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានយកចិត្តទុកដល់ប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ត្រូវចេញទៅចូលរួមការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕


