លោក Erik Ten Hag អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United ចាប់ពីរដូវកាលថ្មីខាងមុខនេះ បានមកចាប់ផ្ដើមការងារនៅក្រុមបិសាចចាប់ពីថ្ងៃនេះតទៅហើយ។
លោក Ten Hag បាននិយាយថា៖” យើងបានឯកភាពគ្នាហើយថា ខ្ញុំនឹងមកធ្វើការនៅ Man Utd នេះចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះតទៅ។ និយាយទៅវាមានរឿងមួយចំនួនដែលយើងត្រូវត្រៀមសម្រាប់រដូវកាលថ្មី។ ឥឡូវនេះវាដល់ពេលធ្វើអញ្ចឹងហើយ វាដល់ពេលចាំបាច់ហើយ ព្រោះខ្ញុំត្រូវមើលការខុសត្រូវច្រើនចំពោះក្លឹបនេះ ហើយនេះក៏ជាអ្វីដែលខ្ញុំចង់ផងដែរ “។
Ten Hag មកដឹកនាំ Man Utd ត្រូវបានគេរំពឹងថានឹងមានការកែទម្រង់ច្រើន ដោយលោកបានចុះកុងត្រាជាមួយក្លឹបនេះរហូតដល់ ឆ្នាំ២០២៥ ជាមួយនឹងលក្ខខណ្ឌអាចបន្តកុងត្រាថ្មីមួយឆ្នាំថែមទៀតផង។
ជាការដឹកនាំចុងក្រោយនៅ Ajax លោកក៏បានឈ្នះពាន Eredivisie ឲ្យក្លឹបនេះផងដែរក្នុងរដូវកាលនេះ៕
ប្រភព៖ sabay