កីឡា

Villa ត្រៀមខ្លួនដើម្បីចរចាជាមួយនឹង Suarez ម្នាក់ទៀតបន្ទាប់ពី Coutinho

The Fichajes នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអតីតក្លឹប Barcelona កីឡាករ Luis Suarez នោះទើបតែបានប្រកាសជាផ្លូវការហើយថាក្នុងការចាកចេញពីក្លឹប AT Madrid កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ប្រភពដដែលបានបន្តទៀតថាពេលនេះក្លឹប Aston Villa កំពុងនាំមុខគេក្នុងការនាំយកកីឡាកររូបនេះមកចូលរួមក្លឹបខណៈដែលទីនេះមានគ្រូបង្វឹកលោក Steven Gerrard ដែលជាអតីតមិត្តរួមក្លឹប កាលពីនៅ Liverpool ជាមួយគ្នានោះផងនិងកីឡាករ Phillipe Countinho ផង។

ទោះបីជាយ៉ាងណាក្តីក្រៅតែពីក្លឹប Aston Villa ហើយនោះក្លឹបផ្សេងទៀតក៏កំពុងចាប់អារម្មណ៍ជាមួយនឹង Suarez ផងដែរដែលមានដូចជា Sevilla និង Inter Milan ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top