កីឡា

ភ្នាក់ងាររបស់កីឡាករ Bale ជឿជាក់ថាកីឡាករ​ អាចវិលមកអង់គ្លេសវិញ

កីឡាករខ្សែប្រយុទ្ធរបស់ក្លឹបយក្សអេស្បាញ Real Madrid កីឡាករ Gareth Bale នឹងត្រូវចាកចេញពីក្លឹប​ នៅចុងរដូវកាលនេះហើយ ដោយក្នុងនោះ ការវិលត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញ គឺជាជម្រើសដ៏ល្អបំផុត នេះបើយោងតាមការបញ្ជាក់ ដោយភ្នាក់ងារកីឡាករគឺលោក Jonathan Barnett។

កីឡាករខ្សែប្រយុទ្ធជើងចាស់រូបនេះ បានចំណាយពេលស្ទើរមួយរដូវកាលមកហើយ ជាមួយនឹងក្លឹបនៅអង់គ្លេស មាន់ខ្នាយមាស Spurs ហើយអាចត្រឡប់មកវិញ លេងនៅលីគកំពូលអេស្បាញ ជូនក្លឹបបានតែ៥ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ។

Bale នឹងបង្ហាញខ្លួនសម្រាប់ជម្រើសជាតិវេល ក្នុងប្រទេសកាតា សម្រាប់ពានរង្វាន់ពិភពលោក ឆ្នាំ២០២២នេះ ហើយអនាគតរបស់កីឡាករ នឹងត្រូវសម្រេចចិត្តក្នុងពេលជាមួយគ្នានេះ។

Barnett និយាយថា៖គាត់នឹងត្រូវចាកចេញពី Real Madrid ប៉ុន្តែយើងនឹងត្រូវរងចាំរហូត ដែលលទ្ធផលចុងក្រោយបង្ហាញថា តើក្រុមជម្រើសជាតិវេល នឹងអាចមានកៅអីទៅលេងនៅកាតាឆ្នាំ២០២២ ឬយ៉ាងណាជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top