កីឡា

Gundago ត្រៀមខ្លួនចាកចេញពី Man City

The Daily Mail ចេញផ្សាយនៅថ្ងៃនេះ​ បានឲ្យដឹងថាកីឡាករ Ilkay Gundogan នឹងត្រូវអនុញ្ញាតិឲ្យអាចចាកចេញ ពីក្លឹបមេឃខៀវ Man City បានហើយនៅរដូវក្តៅនេះ ទោះបីជាកីឡាករ មិនទាន់មានបំណងចាកចេញក្តី។

កីឡាករអាល្លឺម៉ង់រូបនេះ បច្ចុប្បន្ននៅសេសសល់កុងត្រា ដែលមានសុពលភាពរយៈពេលមួយឆ្នាំទៀត ប៉ុន្តែកីឡាករតែងតែបានបញ្ជាក់ពីបំណង ក្នុងការបញ្ចប់អាជីពជាមួយនឹង Man City តែម្តងនៅពេលអនាគត ទោះបីជាយ៉ាងណាក្តី ប្រភពដដែលបានអះអាងថាក្លឹប Man City ហាក់ដូចជាមិនមានបំណងចង់បន្តកុងត្រាថ្មី ជាមួយគ្នាឡើយ ហើយក៏បានជូនដំណឹងទៅកីឡាករផងដែរថា គាត់អាចធ្វើការចាកចេញពីក្លឹប បាននៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top