កីឡា

លោក ស សុខា ក្រុម​បាល់ទះ​ក្នុង​សាល​ជម្រើស​ជាតិ​កម្ពុជា កក់កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ

ភ្នំពេញ៖សូមអបអរសាទរក្រុម​បាល់ទះ​ក្នុង​សាល​ជម្រើស​ជាតិ​កម្ពុជា កក់កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ ក្រោយ​ក្រុម​ហ្វីលីពីន បាន​ប្រកួត​ចាញ់​ក្រុម​ថៃ ដោយ​លទ្ធផល ៣សិត​ទល់០ នៅ​រសៀល​ថ្ងៃ​​ចន្ទ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ ក្នុង​ពូល B ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម ។

នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្តប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលបាល់ទះក្នុងសាលរបស់ជម្រើសជាតិកម្ពុជា កក់កៅអីឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីកម្ពុជា យកឈ្នះហ្វីលីពីន ក្នុងការប្រកួតបើកឆាក ពូល B ហើយក្រុមហ្វីលីពីន បន្តចាញ់ក្រុមថៃ ទៀត។

កម្ពុជា នៅ​សល់១​ប្រកួត​ក្នុង​ដៃ ក្នុង​ពូល B ដោយ​ត្រូវ​ជួប​ជាមួយថៃ នៅ​ថ្ងៃ​ទី​១៨ ឧសភា ខាង​មុខនេះ មុន​ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​​ទី២០ ខែ​ឧសភា ឆ្នាំ​២០២២ ។

សូមជូនពរក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះក្នុងការប្រកួតបន្ត ឈានឆ្ពោះទៅដណ្តើមយកមេដាយជូនជាតិមាតុភូមិនៃយើងកុំបីខាន៕ ដោយ៖លី ភីលីព

Most Popular

To Top