ហ្សឺណែវ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អាជ្ញាកណ្តាលស្ត្រី នឹងបង្កើតប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក នៅឆ្នាំនេះដោយក្លាយជាអ្នកផ្លុំ កញ្ច្រែកាត់ក្តីការប្រកួតបាល់ទាត់បុរស ដ៏សំខាន់ជាលើកដំបូង ក្នុងប្រទេសកាតា ។
អាជ្ញាកណ្តាលស្រី ៣នាក់ និងជំនួយការអាជ្ញាកណ្តាលស្ត្រី ៣នាក់ ត្រូវបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ដោយ FIFA ក្នុងចំណោមមន្ត្រីចំនួន ១២៩ នាក់ ត្រូវបានជ្រើសរើស សម្រាប់កាតព្វកិច្ច World Cup រួមទាំងបុរសម្នាក់ បានបង្កភាពចម្រូងចម្រាស នៅពេលអាជ្ញាកណ្តាល ការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិក មានភាពច្របូកច្របល់ កាលពីខែមករា ខណៈដែលទទួលរង នូវជំងឺគ្រុនក្តៅ ។
អាជ្ញាកណ្តាលជនជាតិបារាំងកញ្ញា Stephanie Frappart បានធ្វើការកាត់ក្តីការប្រកួតបុរសរួចហើយ នៃការប្រកួតជម្រុះ World Cup និង Champions League បន្ទាប់ពីបំពេញកិច្ចងារវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពិភពលោកស្ត្រីឆ្នាំ ២០១៩ ។ នាងក៏ជាអាជ្ញាកណ្តាល ដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ French Cup បុរសក្នុងខែនេះ ។
ប្រធានគណៈកម្មាធិការ អាជ្ញាកណ្តាលរបស់ FIFA លោក Pierluigi Collina ធ្វើការវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០០ បាននិយាយថា ដូចរាល់ដង លក្ខណៈវិនិច្ឆ័យ ដែលយើងបានប្រើ គឺគុណភាពដំបូង ហើយមន្ត្រីការប្រកួត ដែលបានជ្រើសរើសតំណាង ឲ្យកម្រិតអាជ្ញាកណ្តាលខ្ពស់បំផុត នៅទូទាំងពិភពលោក ។ តាមរបៀបនេះ យើងបញ្ជាក់យ៉ាងច្បាស់ថា វាជាគុណភាពដែលរាប់សម្រាប់យើង មិនមែនភេទទេ ។
កញ្ញា Salima Mukansanga មកពីប្រទេស Rwanda និង Yoshimi Yamashita របស់ប្រទេសជប៉ុនក៏ស្ថិតក្នុងបញ្ជីអាជ្ញាកណ្តាលចំនួន ៣៦ នាក់ត្រៀមសម្រាប់ការ ប្រកួតចំនួន ៦៤ សម្រាប់ការប្រកួត នឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ ។
ជំនួយការអាជ្ញាកណ្តាលចំនួន ៦៩ នាក់រួមមាន Neuza Back របស់ប្រេស៊ីល Karen Díaz Medina នៃប្រទេសម៉ិកស៊ិក និង Kathryn Nesbitt នៃសហរដ្ឋអាមេរិក។ នាង Collina បាននិយាយថា ខ្ញុំសង្ឃឹមថានៅពេលអនាគត ការជ្រើសរើសមន្ត្រីការប្រកួតស្ត្រីវរជន សម្រាប់ការប្រកួតបុរសសំខាន់ៗ នឹងត្រូវបានយល់ថាជារឿងធម្មតា និងលែងមានអារម្មណ៍ រំភើបទៀតហើយ៕