កីឡា

កីឡាករ ប៉ោ ភារឹទ្ធ ជាបេក្ខជន ឈ្នះមេដាយមាស ជូនកម្ពុជាចុងក្រោយគេ នៃការប្រកួតកីឡា SEA GAMES 2021 នៅវៀតណាម

ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរ ប៉ោ ភារឹទ្ធ ទទួលបានមេដាយមាស ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាមនៃព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម ក៏ជាបេក្ខជនចុងក្រោយ ដែលជួយឲ្យប្រទេសកម្ពុជា។

លោក ហួត សេងទ្រី អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងប្រធានគណៈប្រតិភូបានប្រាប់ឲ្យដឹង តាមប្រព័ន្ធអនឡាញ ពីប្រទេសវៀតណាមថា សរុបលទ្ធផលកីឡាប្រដាល់គុនខ្មែរ (វិញ្ញាសា Muay) ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ទទួលបានមេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធ ៦គ្រឿង។ ចំពោះមេដាយមាស ទទួលបានដោយ កីឡាករ ប៉ោ ភារឹទ្ធ ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម។

លោកបានបន្តថា សម្រាប់មេដាយសំរឹទ្ធ ៦គ្រឿងរួមមាន៖ កីឡាការិនី ម៉ឺយ ស៊ឹង ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម កីឡាករ ឃុន បូរ៉ា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម កីឡាករ រុំ សំណាង ក្នុងប្រភេទទម្ងន់ ៨១ គីឡូក្រាម កីឡាការិនី វី ស្រីឆាយ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាការិនី សំ សំណាង ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម និងកីឡាការិនី ទួន ស្រីភីន ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។

ចំណែកកីឡាករ ប៉ោ ភារិទ្ធ (ហៅ យ៉េន ឌីណា) ឈ្នះហ្វីលីពីន និងឈ្នះថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស ប៉ះម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី២២ ខែឧសភា នេះ វេលាម៉ោង ៣រសៀល ទើបដណ្តើមមេដាយមាសតែម្តង៕

Most Popular

To Top