កីឡា

លោក យាំ ថៃសាន៖​ កីឡាវូវីណាម ឈ្នះមេដាយ១៤គ្រឿងជូនកម្ពុជា នៃការប្រកួតកីឡា SEA GAMES 2021 នៅវៀតណាម

ភ្នំពេញ៖ លោក យាំ ថៃសាន អគ្គលេខាធិការ នៃសហព័ន្ធកីឡាកីឡាវូវីណាមកម្ពុជា បានប្រាប់ឲ្យដឹងតាមប្រព័ន្ធអនឡាញ ពីប្រទេសវៀតណាមថា ចាប់ពីថ្ងៃទី១៨-២២ ខែឧសភា ឆ្នាំ២០២២ សម្រាប់ប្រភេទកីឡាវូវីណាមកម្ពុជា ទទួលបានមេដាយ១៤ គ្រឿង ក្នុងចំណោម១៤វិញ្ញាសា នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។

លោកអគ្គលេខាធិការបានបន្តថា ចំពោះមេដាយ១៤គ្រឿង រួមមានមេដាយមាស ៣គ្រឿង មេដាយប្រាក់២គ្រឿង មេដាយសំរិទ្ធ ៩ គ្រឿង៖ មេដាយមាសលើវិញ្ញសានារី១ បុរស៣ការពារខ្លួនគ្មានអាវុធ កីឡាការិនី ប៉ាល់ ឆរស្ម៊ី កីឡាករ លី បូរ៉ាមី កីឡាករ ជ្រិន ប៊ុនឡុង និងកីឡាករ ប្រាក់ សុវណ្ណនី មេដាយមាសលើវិញ្ញាសា ប្រយុទ្ធ៦៥ គីឡូបានទៅលើកីឡាករ អេ វីរៈខាំឈីតភូថង ហើយមេដាយមាសមួយទៀត គឺលើវិញ្ញាសា កាំបិតធំបុរស២នាក់ កីឡាករ ជិន ពិសិដ្ឋ និងកីឡាករ ម៉េត សុភត្ត្រា។

លោកបានបន្តថា មេដាយប្រាក់វិញ្ញាសាប្រយុទ្ធនារី ៥៥គីឡូ កីឡាការិនី សុខ សុភី មេដាយប្រាក់វិញ្ញាសា ប្រយុទ្ធនារី៦៥គីឡូ បានទៅលើ កីឡាការិនី ជុក សុម៉ាលី រីឯមេដាយសំរិទ្ធ វិញ្ញាសាសម្តែងការពារខ្លួននារី២នាក់ បានទៅលើកីឡាការិនី ប៉ាល់ ឆរស្ម៊ី កីឡារិនី ពៅ សុខា មេដាយសំរិទ្ធវិញ្ញាសាគីឡូ៦០បុរស បានទៅលើកីឡាករ អេ អាំម៉ារីនភូថង មេដាយសំរិទ្ធវិញ្ញាសា ដាវគូនារី កីឡាការិនី ពៅ សុខា កីឡាការិនី សឿ ចាន់លក្ខិណា មេដាយសំរិទ្ធវិញ្ញាសាប្រយុទ្ធ គីឡូ ៥៥ បុរសបានទៅលើ កីឡាករ ទិន ឌិន
ចំណែកមេដាយសំរិទ្ធ វិញ្ញាសាមេគុនដំបងឯកត្តជន បានទៅលើកីឡាករ សៀន ចាន់ហួត មេដាយសំរិទ្ធវិញ្ញាសា មេគុណឯកត្តជននារី បានទៅលើកីឡាការិនី ឯម ច័ន្ទកនីកា មេដាយសំរិទ្ធវិញ្ញាសាបុរស៤នាក់ ការពារខ្លួនមានអាវុធ បានទៅលើកីឡាករ ជិន ពិសិដ្ឋ កីឡាករ ជ្រិន ប៊ុនឡុង កីឡាករ សាន សុជាតិ កីឡាករ ទី នីហ្សា មេដាយសំរិទ្ធវិញ្ញាសាដាវឯកត្តជននារី បានទៅលើកីឡាការិនី ពៅ សុខា និងមេដាយសំរិទ្ធវិញ្ញាសាក្រុមបុរស៤នាក់ទៀត បានទៅលើកីឡាករ លី បូរ៉ាមី កីឡាករ ជ្រិន ប៊ុនឡុង កីឡាករ សាន សុជាតិ និងកីឡាករ ម៉េត សុភត្ត្រា៕ ដោយ៖លី ភីលីព

Most Popular

To Top