កីឡា

ប្រធានខេមរសហព័ន្ធ តេក្វាន់ដូ WT ស្វាគមន៍ និងសំណេះសំណាល ប្រធាន កីឡាករ កីឡាការិនី និងគ្រូបង្វឹកនៃខេមរសហព័ន្ធតេក្វាន់ដូ

រាជធានីភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំបានស្វាគមន៍ និងជួបសំណេះសំណាល ប្រធាន កីឡាករ កីឡាការិនី និងគ្រូបង្វឹកនៃខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា ដែលទើបត្រឡប់មកពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ព្រមទាំងបាននាំយកមេដាយមាស ប្រាក់ និងសំរឹទ្ធជូនដល់ប្រទេសជាតិ។

ចំណែកកីឡាតេក្វាន់ដូ WT ទទួលបានចំនួណ៥គ្រឿងក្នុងនោះមេដាយមាស ១គ្រឿង ប្រាក់១ គ្រឿងនិង សំរឹទ្ធ៣គ្រឿង៖កឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស កឡាករ សំ យូដេត ទទួលបានមេដាយប្រាក់ កឡាការនី ឈឿង អាលីហ្សា ទទួលបានមេដាយសំរិទ្ធ កឡាករ ឈុន សុខឡុង ទទួលបានមេដាយ សំរិទ្ធ និង កឡាការិនី ខាសាន់ដ្រេ នីកូលថាប់ ទទួលបានមេដាយ សំរិទ្ធ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានមេដាយសរុបចំនួន ៥៧គ្រឿង នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាទីក្រុងហាណូយ ប្រទេសវៀតណាម ដែលក្នុងនោះមានមេដាយមាស៨គ្រឿង ប្រាក់១០គ្រឿង និងសំរឹទ្ធ ៣៩គ្រឿង៕

Most Popular

To Top