កីឡា

ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ ជូនជាតិជាប្រវត្តិសាស្ត្រ

ក្រុមបាល់ទះជម្រើសជាតិកម្ពុជាដណ្តើម បានមេដាយសំរឹទ្ធជូនជាតិជាប្រវត្តិសាស្ត្រ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិថៃ ៣សិតទល់២សិត មុននេះបន្តិច នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

៣សិតទល់២សិតនេះ កម្ពុជាបានយកឈ្នះថៃ នៅសិតទី១ ២៥-២៣, សិតទី២ ២២-២៥, សិតទី៣ ២៥-២២, សិតទី៤ ១៣-២៥ ខណៈសិតទី៥ ដែលជាសិតកាត់សេចក្តី គឺក្រុមកម្ពុជាធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្នុងពិន្ទុ ១៥ទល់១៣៕

J

Most Popular

To Top