លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយនៅក្នុងសន្និសីទកាសែតជាលើកដំបូងក្នុងនាមជាអ្នកដឹកនាំរបស់ក្រុមបិសាចនៅក្នុងថ្ងៃនេះ ដោយលោកបានឆ្លើយតបទៅកាន់សំណួរអ្នកកាសែតជាច្រើន ក្នុងនោះលោកក៏បានឆ្លើយតបនឹងសំណួរប្រកួតប្រជែងដណ្ដើមពាន Premier League នៅរដូវកាលក្រោយ។
Ten Hag មិនទាន់គិតគូរយកឈ្នះពាន PL ទេព្រោះគម្រោងស្ដារ Man Utd ត្រូវការពេលវេលា
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយនៅក្នុងសន្និសីទកាសែតជាលើកដំបូងក្នុងនាមជាអ្នកដឹកនាំរបស់ក្រុមបិសាចនៅក្នុងថ្ងៃនេះ ដោយលោកបានឆ្លើយតបទៅកាន់សំណួរអ្នកកាសែតជាច្រើន ក្នុងនោះលោកក៏បានឆ្លើយតបនឹងសំណួរប្រកួតប្រជែងដណ្ដើមពាន Premier League នៅរដូវកាលក្រោយ។
លោក Ten Hag ក៏បានឆ្លើយថា៖” ខ្ញុំមិនទាន់គិតពីរឿងដណ្ដើមយកឈ្នះពាន PL ក្នុងពេលនេះទេ។ ខ្ញុំគិតពីផែនការ(មកដឹកនាំក្លឹបនេះ ស្ដារក្រុម ប្រកួតប្រជែងយកពានអីហ្នឹង)ជាគម្រោងច្បាស់លាស់ ហើយអនុវត្តគម្រោងហ្នឹងវាត្រូវការពេល។ អ្វីដែលយើងចង់បានគឺឈ្នះគ្រប់ប្រកួត ហើយនិយាយទៅគឺតាមដានពីមួយប្រកួត ទៅមួយប្រកួតសិន បន្ទាប់មកគឺយើងនឹងដឹងហើយ “។
លោកបានបន្តថា៖” PL ជាលីគកំពូលដ៏អស្ចារ្យមួយ។ ខ្ញុំធ្លាប់បានជួបគ្រូបង្វឹកធំៗ មកពីក្លឹបធំៗ ហើយៗ អញ្ចឹងខ្ញុំដឹងត្រូវធ្វើយ៉ាងម៉េច។ ប៉ុន្តែច្បាស់ណាស់ PL ជាលីគកំពូលធំៗជាងគេក្នុងលោកនេះ បើអ្វីដែលខ្ញុំគិត អញ្ចឹងខ្ញុំត្រៀមខ្លួនដើម្បីប្រកួតប្រជែងជាមួយពួកគេ “។
លោក Ten Hag ចាប់ផ្ដើមចូលដឹកនាំ Man Utd ចាប់តាំងពីពេលនេះតទៅហើយ ដោយរំពឹងថានឹងមានការកែទម្រង់ច្រើនក្នុងក្លឹប៕