កីឡា

ជក់​ចិត្ត! ទស្សនា​គ្រាប់​បាល់ ​ទាំង​២៣​គ្រាប់ ​របស់​ម្ចាស់​ស្បែកជើង​មាស Heung-Min Son

Heung-Min Son របស់ Spurs បាន​ក្លាយ​ជា​​ម្ចាស់​ស្បែកជើង​មាស ​នៅ​ក្របខណ្ឌ Premier League ជាមួយ Mo Salah របស់ Liverpool ក្រោយ​ពួក​គេ​រក​បាន​២៣​គ្រាប់​ដូច​គ្នា​ ។

រដូវ​កាល​២០២១-២២ Son កីឡាករ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង ​បាន​​បង្ហាញ​សមត្ថភាព​​យ៉ាង​ល្អ ជួយ Spurs ទទួល​បាន​លេខ​៤ ​ក្នុង​លីគ​ មាន​កៅអី​​ទៅ​លេង​នៅ Champions League រដូវ​កាល​ក្រោយ ។ ក្រោយ​ពី​ទទួល​បាន​ស្បែកជើង​មាស​ ក្លឹប Spurs បាន​បញ្ចេញ​វីដេអូ​នៃ​ការ​ទាត់​ចូល​ទាំង ​២៣​គ្រាប់​របស់ Son លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ។

គ្រាប់​បាល់​ដំបូង​ក្នុង​រដូវ​កាល​២០២១-២២​របស់ Son ធ្វើ​បាន​ពេល​ប៉ះ​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក Manchester City កាល​ពី​ថ្ងៃ​ទី ១៥ ខែ សីហា ឆ្នាំ ២០២១។ សម្រាប់​គ្រាប់​បាល់​ទី​២៣​ របស់​គេ​រក​បាន​ពេល​ជួប Norwich ក្នុង​ការ​ប្រកួត​បញ្ចប់​រដូវ​កាល ៕

Most Popular

To Top