ខ្សែប្រយុទ្ធ Son Heung-min បានទៅដល់ប្រទេសកំណើតកូរ៉េខាងត្បូងហើយ ដើម្បីត្រៀមចូលរួមជាមួយក្រុមជម្រើសជាតិប្រកួតនាពេលខាងមុខនេះ។
Son ទៅស្រុកលើកនេះដែរ ក៏បាននាំយកជាមួយ ស្បែកជើងមាស របស់គេ ដែលបានឈ្នះនៅលីគកំពូលអង់គ្លេស Premier League ទៅជាមួយដែរ។ ខណៈដែលអ្នកគាំទ្រវិញ ក៏បានទៅឈរចាំទទួលជាច្រើន។ ខ្សែប្រយុទ្ធ Spurs ខាងលើនេះបានក្លាយជា Hero ម្នាក់នៅកូរ៉េខាងត្បូងទៅហើយ ក្នុងវិស័យបាល់ទាត់ជាតិរបស់គេ។ អ្នកគាំទ្រនៅកូរ៉េ គាំទ្រគេខ្លាំងណាស់ ព្រោះលេងបានល្អនៅលីគអឺរ៉ុប ហើយនៅជម្រើសជាតិវិញ រូបគេក៏ជួយបានច្រើនផងដែរ។

ការបានស្បែកជើងមាសនៅ Premier League រដូវកាលនេះ គឺរូបគេរកបាន២៣គ្រាប់ស្មើ ជាមួយគ្រាប់បាល់របស់ Mohamed Salah ដែរ។ នេះជាក្ដីស្រមៃរបស់ Son ហើយក្នុងការឈ្នះស្បែកជើងមាសនេះ៕ Source: Sabay
