ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងត្រូវសម្រាកព្យាបាល របួសជង្គង់របស់ខ្លួន ដល់ទៅ៨ខែឯណោះ ក្រោយពីធ្វើការវះកាត់ជោគជ័យ កាលពីម្សិលមិញនេះ។
កីឡាករវ័យ៤០ឆ្នាំខាងលើ ជាចំណែកមួយផងដែរ ជួយក្រុម AC Milan ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងវិញក្នុងរយៈពេល១១ឆ្នាំ។ យ៉ាងណាមិញ នៅចុងរដូវកាលនេះ រូបគេមិនសួវបានបង្ហាញខ្លួនប៉ុន្មានទេ ព្រោះមានបញ្ហាឈឺជង្គង់ញឹកញាប់។ រហូតដល់ចប់រដូវកាលភ្លាម Zlatan ក៏ធ្វើការវះកាត់ភ្លាម ហើយពេលនេះបានជោគជ័យហើយ តែត្រូវសម្រាកដល់ទៅ៨ខែឯណោះ ទើបអាចចូលលេងនិងហាត់វិញបាន។
ដោយសារតែរយៈពេលយូរ ហើយកុងត្រារបស់គេនៅ AC Milan ក៏អស់ត្រឹមចប់រដូវកាលនេះទៀតនោះ ទើបបានជាមតិមួយចំនួនយល់ឃើញថា វាដល់ពេលល្មមហើយសម្រាប់ Zlatan ក្នុងការបញ្ចប់អាជីពបាល់ទាត់។ វ័យជ្រេ របួសច្រើន ជាកត្ដាដែលនឹងធ្វើឱ្យគេ មិនអាចបន្ដការលេងបាល់ទាត់បានទៀតនោះទេ៕ Source: Sabay