ក្រុម Spurs ក៏បានឈ្នះពានរង្វាន់មួយដែរ នៅក្របខណ្ឌ English Premie League ពោលគឺពានរង្វាន់ ក្រុមដែលវាយបកសឹងមិនគួរឱ្យជឿ ដែលពួកគេធ្វើបានទល់ក្រុម Leicester City ។

ក្នុងការប្រកួតខាងលើនេះដែរ ក្រុម Spurs ត្រូវក្រុម Leicester City នាំមុខ ២-១ រហូតដល់នាទី៩៤ឯណោះ ហើយដល់នាទីនេះ ក្រុមរបស់លោក Conte នៅសល់ឱកាសឈ្នះបានវិញត្រឹម ០,០២%ប៉ុណ្ណោះ ។ តែកីឡាករដូរចូល Steven Bergwijn អាចរកបានដល់ទៅ២គ្រាប់វិញនៅចុងម៉ោងនេះ ធ្វើឱ្យការប្រកួតមានការប្រែប្រួលខ្លាំងមែនទែន។ ចប់ការប្រកួត Spurs អាចឈ្នះបានវិញក្នុងលទ្ធផល ៣-២ ។
ការវាយបកសឹងមិនគួរឱ្យជឿនេះហើយ ទើបបានជាក្របខណ្ឌ Premier League សម្រេចចិត្តផ្ដល់ពានរង្វាន់កិត្តិយសមួយដល់ទៅក្រុម Spurs ផងដែរ៕
