The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea ត្រូវបានភ្នាក់ងារ តំណាងក្លឹប Brighton បញ្ជាក់ច្បាស់ហើយថា នឹងត្រូវចំណាយលុយ យ៉ាងហោចណាស់ ៤៥លានផោន ប្រសិនបើចង់បាន កីឡាករ Marc Cucurella ។

ក្លឹបមេឃខៀវ Man City កន្លងមកគឺជាអ្នកនាំមុខគេក្នុងការប្រជែងយកកីឡាករខ្សែការពារកណ្តាលរូបនេះប៉ុន្តែតោខៀវ Chelsea ក៏បានចូលមកជ្រៀតជ្រែក កិច្ចការងារនេះ ចាប់តាំងតែពីពេល ដែលមានព័ត៌មានថា កំពូលសេដ្ឋីអាមេរិក លោក Todd Boehly នឹងចូលមកធ្វើការវិនិយោគទិញក្លឹបនេះពីសេដ្ឋីរុស្សីលោក Abrahimovich។
ទោះបីជាយ៉ាងណាក្តីក្លឹបមាន់ ខ្នាយមាស Spurs ក៏ជាអ្នកដែលមានការ ចាប់អារម្មណ៍ខ្លាំង ជាងមួយនឹងកីឡាករ ខ្សែការពារវ័យទើបតែ២៣ឆ្នាំរូបនេះ ដែរខណៈដែលកន្លងមកកីឡាករ បានបញ្ជាក់ច្បាស់ហើយថា ចង់ចាកចេញពី Brighton៕
ប្រែសម្រួល៖ស៊ុនលី
