The Yahoo Brazil ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹប Wolves កំពុងព្យាយាមរៀបចំការងារ តាមផ្លូវច្បាប់ក្នុងការរារាំង កីឡាករវ័យក្មេងប្រេស៊ីល Marquinhos មិនឲ្យចាកចេញ ពីក្លឹបប្រេស៊ីល ដើម្បីចូលរួមជាមួយ នឹងក្លឹបកាំភ្លើងធំ Arsenal ឡើយ។

មកដល់ពេលនេះ Arsenal ត្រូវបានគេជឿជាក់ថា បានចំណាយលុយ ប្រមាណជា២,៥លានផោន មកហើយ ដើម្បីនាំយកកីឡាករ ខ្សែប្រយុទ្ធសា្លបរូបនេះពីក្លឹប Sao Paulo ដែលការប្រកាសជាផ្លូវការ នឹងត្រូវធ្វើឡើងក្នុង រយៈពេលប៉ុន្មានថ្ងៃខាង មុខនេះ។
ទោះបីជាយ៉ាងណាក្តី Wolves ដែលជាគូប្រជែងដណ្តើម យកកីឡាករវ័យ១៩ឆ្នាំរូបនេះនោះ បានធ្វើការអះអាងថាក្លឹបនិងកីឡាករ បានចុះកុងត្រាបណ្តោះអាសន្ន រួចទៅហើយ សម្រាប់ត្រៀមពេលដែលកីឡាកររូបនេះ នឹងត្រូវផុតកំណត់កុងត្រា នាខែកក្កដាខាងមុខ ៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
						 
													 
						 
													 
						 
													 
						 
													 
						