ខ្សែបម្រើ Toni Kroos បាននិយាយទៅកាន់សារព័ត៌មាន ZDF ក្នុងថ្ងៃនេះថា Real Madrid និង Liverpool គឺមានឱកាសឈ្នះពាន UEFA Champions League ៥០:៥០ ដូចគ្នានៅក្នុងរដូវកាលនេះ។
Kroos បាននិយាយថា៖” នៅក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ យើងខិតខំឲ្យអស់ ជាពិសេសគឺនឹកឃើញដល់ពេល ដែលចាប់ផ្ដើមខិតខំតាំងពីដំបូង រហូតមកវគ្គផ្ដាច់ព្រ័ត្រនេះ “។
កីឡាករនេះបន្តថា៖” ឥឡូវនេះយើងដល់វគ្គផ្ដាច់ព្រ័ត្រនេះហើយ យើងចង់ឈ្នះវាទៀត។ តែនិយាយឲ្យស្មោះត្រង់ទៅ ខ្ញុំគិតថាឥឡូវ Liverpool ល្អជាងកាលពីប៉ះជាមួយយើងកាលឆ្នាំ២០១៨ អញ្ចឹងឱកាសឈ្នះស្មើគ្នាគឺ ៥០:៥០ “។
Liverpool នឹងត្រូវប៉ះជាមួយ Real Madrid ក្នុងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ ម៉ោង ២:០០ ទៀបភ្លឺ (ម៉ោងកម្ពុជា)៕
ប្រភព៖ Sabay