បរទេស៖ អ្នកគាំទ្ររបស់ក្លឹប Liverpool 13 នាក់បានប្រើប្រាស់ទូកល្បឿនលឿន ក្នុងកិច្ចខិតខំប្រឹងប្រែងខ្លាំង ដើម្បីទៅកាន់ប្រទេសបារាំង សម្រាប់មើលកាងប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League បន្ទាប់ពីជើងហោះហើរ តាមយន្តហោះរបស់ពួកគេ ត្រូវបានលុបចោល។
យោងទៅតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី28 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា ការដូរមកជិះទូកល្បឿនលឿននេះ កើតឡើងនៅពេលដែលអ្នកគាំទ្របាល់ទាត់ និងក្រុមគ្រួសាររបស់ពួកគេ ស្ថិតនៅដំណើរពាក់កណ្តាលផ្លូវដ៏វែង ពីកំពង់ផែ Dover និងព្រលានយន្តហោះអង់គ្លេស។
ក្រុមហង្សក្រហម Liverpool គ្រោងនឹងជួបក្រុម Real Madrid ដែលឈ្នះ 13 សម័យកាលនៅកីឡដ្ឋាន Stade de ក្នុងប្រទេស France យប់ថ្ងៃទី28នេះ ដោយមានអ្នកគាំទ្រជាច្រើន ប្រឈមនឹងការចំណាយដ៏ច្រើន ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងរបស់បារាំង។
ក្រុមអ្នកគាំទ្រ Liverpool ទាំង13នាក់ ធ្វើដំណើរឆ្លងកាត់ប្រឡាយ កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីជើងហោះហើរ របស់ពួកគេត្រូវបានលុបចោល។
ពួកគេត្រូវបានបង្វែរផ្លូវចេញពីព្រលានយន្តហោះ John Lennon ក្នុងទីក្រុង Liverpool បន្ទាប់ពីរំពឹងថានឹងឡើង យន្តហោះនៅម៉ោង 4 ព្រឹក៕ ប្រែសម្រួល៖ ណៃ តុលា