កីឡា

ការប្រកួតកីឡា វាយកូនបាល់ រំលឹកខួបអតីតកីឡាករជើង ខ្លាំងលោក ទេព ឃុនណា លើកទី២៧ បានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនបាល់ រំលឹកខួប លោក ទេព ឃុណា “TEP KHUNNH MEMMORIAL CUP” ដែលជាអតីតកីឡាករ វាយកូនបាល់លំដាប់លេខ១ ក្នុងទសវត្សរ៍ទី៦០ លើកទី២៧ នៅទីលានកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិ អូឡាំពិក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីរកឃើញម្ចាស់ជើងឯក ប្រចាំព្រឹត្តិការណ៍ ធ្វើឡើងដោយសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា ។

សម្រាប់វិញ្ញា វាយគូបុរសគណៈកម្មការ បានរកឃើញម្ចាស់ជើងឯកហើយ គឺកីឡាករ Our sarith និងកីឡាករ Yoeun Sothoeun ជើងឯករង គឺកីឡាករ Tep Timothy កីឡាករ Yem Samath ចំណាត់ថ្នាក់លេខ ៣ កីឡាករ Leang chanmony កីឡាករ Krusling Mathew និងចំណាត់ថ្នាក់លេខ ៣ផ្ទួន កីឡាករ Chann Veasnal កីឡាករ Ly Hout ។

លោក ជា ពៅ អគ្គលេខាធិការង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបាននិយាយថា ការប្រកួតកីឡារំលឹកខួបលើកទី២៧នេះ ជាគំនិតផ្តួចផ្តើមដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធរៀបចំឡើងដើម្បីរំលឹក និងឧទ្ទិសដល់លោកឳពុក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់ ឆ្នើមរបស់កម្ពុជា ដែលបានទទួលមរណៈភាព ប្រមាណជាង២០ឆ្នាំកន្លងទៅ ។

អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ការប្រកួតនេះ ដំណើរការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ នឹងបញ្ចប់នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយធ្វើការប្រកួតប្រជែងលើ២ វិញ្ញាសា គឺប្រកួតឯកក្តជន និងវិញ្ញសាប្រកួតវាយគូរ ។ ការប្រកួតនេះ ក្រៅពីការរំលឹកខួប ក៏ជាការប្រកួតចម្រាញ់កីឡាករ ជម្រើសជាតិចំនួន២រូបទៅចូលរួមប្រកួតនៅប្រទេសវៀតណាមនៅចុងខែឧសភា ដើម្បីស្វែងរកចំណាត់ថ្នាក់ ក្នុងរាងតារាងពិភពលោក។

លោកអគ្គលេខាធិការរងបន្ថែមទៀតថា ការប្រកួតនេះយើងអនុញ្ញាត ឲ្យតែកីឡាករលំដាប់កំពូលទំាង៨នាក់ គឺចាប់ពីលេខ១ ដល់ ៨ លើវិញ្ញាសាឯកត្តជន ចំណែកវិញ្ញាសាគូរមានកីឡាករ ១៦ នាក់ក្នុងការចម្រាញ់កីឡាករឆ្នើមត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។

គួររំលឹកថា ពានរង្វាន់ TEP KHUNNH MEMMORIAL CUP បានរៀបចំធ្វើឡើងជាង២០ឆ្នាំកន្លងមកហើយ ជាការរំលឹកឧទ្ទិសដល់ អតីតកីឡាករ វាយកូនបាល់ល្បីឈ្មោះ លំដាប់លេខ១ របស់កម្ពុជាក្នុងទសវត្សរ៍ទី៦០ លោក ទេព ឃុនណា ត្រូវជាឳពុកបង្កើត លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់បច្ចុប្បន្ន ៕

Most Popular

To Top