ក្លឹប Spurs បានប្រកាស ពួកគេបានចុះកុងត្រាយក Ivan Perisic ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកីឡាករបានអស់កុងត្រាជាមួយក្លឹប Inter Milan។

Perisic វ័យ៣៣ឆ្នាំគឺជាគោលដៅធំ ដែលលោក Antonio Conte ចង់គេ ដោយគេអាចលេងបានជាច្រើនកន្លែងដូចជាខ្សែការពារឆ្វេង និងបម្រើប្រយុទ្ធ។ កុងត្រារបស់ Perisic នៅ Inter បានអស់នៅរដូវក្ដៅនេះ ហើយ Spurs បានប្រកាសពួកគេ បានប្រជែងឈ្នះ Chelsea យកបានខ្សែបម្រើប្រយុទ្ធខាងលើ បន្ទាប់គេពិនិត្យសុខភាពជាប់កាលពីថ្ងៃអង្គារ។
Spurs បានផ្ដល់កុងត្រា រយៈពេល២ឆ្នាំជូនកីឡាករសញ្ជាតិក្រូអាត ជាមួយថ្លៃពលកម្មរង្វង់១៨ម៉ឺនផោន ក្នុងមួយសប្ដាហ៍។ Conte និង Perisic ធ្លាប់ឈ្នះ Serie A ជាមួយគ្នានៅរដូវកាល ២០២០-២១។ Perisic បានផ្ទេរមកកាន់ Inter កាលពីឆ្នាំ២០១៥ ពីក្លឹប Wolfsburg ក្នុងតម្លៃខ្លួន១៦លានអឺរ៉ូ។ រូបគេក៏ធ្លាប់ត្រូវបាន Inter ឲ្យ Bayern ខ្ចីជើងមួយរដូវកាលផងដែរ៕ Source: Sabay
