The Sun ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា កីឡាករខ្សែប្រយុទ្ធជើងចាស់ Luis Suarez ដែលទើបតែបានប្រកាស ចាកចេញពីក្លឹប AT Madrid ទៅហើយនោះ គឺកំពុងតែងាកទៅមកធ្វើការពិចារណា ក្នុងការផ្ទេរទៅលេងនៅ River Plate វិញនៅនាទីចុងក្រោយនេះ។

ក្លឹបនៅលីគកំពូល អាហ្សង់ទីន River Plate បានធ្វើការអះអាងថា ការចរចាគ្នាពិតជាកំពុងបានដំណើរ ការពិតមែនជាមួយនឹងកីឡាករវ័យ៣៥ឆ្នាំរូបនេះ ទោះបីជាកន្លងមក Suarez ធ្លាប់បានបញ្ជាក់ហើយថា ចង់បន្តលេងនៅលីគកំពូល របស់អឺរ៉ុបជាង។
Aston Villa ចុងក្រោយនេះ ត្រូវបានគេជឿជាក់ថា បានព្យាយាមយ៉ាងខ្លាំង ដើម្បីលួងលោមកីឡាកររូបនេះ ដើម្បីផ្ទេរមកចូលរួមធ្វើការ ជាមួយគ្នាប៉ុន្តែក្នុងនោះ River Plate គឺបានត្រៀមប្រាក់កម្រៃខ្លួនដល់ទៅ៤,២លានផោនក្នុងមួយរដូវកាល ទៅហើយសម្រាប់កីឡាកររូបនេះ៕
ប្រែសម្រួល៖ស៊ុនលី
