The Calciomercato នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ជាមួយនឹងកីឡាករខ្សែបម្រើ Arthur ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹបយក្ស អ៊ីតាលី Juvetnus។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ទោះបីជាយ៉ាងណាក្តីក្លឹប Juventus នឹងមិនអនុញ្ញាតិឲ្យកីឡាករប្រេស៊ីលរូបនេះ ចាកចេញឡើយ ប្រសិនបើមិនអាចទទួលបានប្រាក់តម្លៃខ្លួន របស់កីឡាករប្រមាណជា៤៦លានអឺរ៉ូ ឬប្រមាណជា ៤៩លានផោនទេនោះ។
ប៉ុន្តែក្នុងនោះក៏នៅតែមានឱកាសដែល Arsenal នឹងមិនចាំបាច់ចំណាយ លុយសុទ្ធដើម្បីផ្ទេរ Arthurផងដែរគឺតាមរយៈការដោះដូរ កីឡាករ២រូបរបស់ខ្លួន ដែលមានដូចជាកីឡាករ Gabriel Magalhaes ឬក៏កីឡាករ Gabirel Martinelli៕
ប្រែសម្រួល៖ស៊ុនលី
