ភ្នំពេញ ៖ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ បានរៀបចំការប្រកួតកីឡាប៊ីយ៉ា ដើម្បីដកស្រង់ បទពិសោធន៍ របស់កីឡាករ ក្រុមជម្រើសជាតិ និងក្រុមកីឡាករជើងខ្លាំង នៅភ្នំពេញ និងកីឡាតាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា នៅនៅក្លិប Premium Snooker &Pool ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួត ។
លោក មួន ម៉ារ៉ា អគ្គលេខាធិការ នៃសហព័ន្ធកីឡាប៊ីយ៉ា កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះកីឡាករ ក្រុមជម្រើសជាតិ ដែលបញ្ចប់បេសកកម្ម ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេស វៀតណាម និងក្រុមកីឡាករជើងខ្លាំង លើប្រភេទកីឡាប៊ីយ៉ា និងស្នូកឃ័រជាលក្ខណៈមិត្តភាព កម្តៅសាច់ដុំ ដើម្បីដកស្រង់បច្ចេកទេស ចែករម្លែកបទពិសោធន៍ ពង្រឹងសមត្ថភាព និងផ្សព្វផ្សាយឲ្យមហាជន បានដឹងសម្រាប់កីឡាប៊ីយ៉ា និងស្នូកឃ័រនៅទូទាំងប្រទេសកម្ពុជា ។
លោកបានបន្តថា ចំពោះកីឡា Snooker និង Pool របស់កម្ពុជានាពេលនេះនូវមានកម្រិតទាបជា ដោយសារតែនេះជាឆ្នាំទី១ដែលកីឡា Snooker និង Pool ចេញទៅប្រកួតកីឡា SEA GAMESយើងនៅ ខ្សោយស្មារតី និងបទសោធន៍ ចំណែកកម្រិតបច្ចេកទេស យើងអាចអភិឌ្ឍបាន នាពេលខាងមុននេះ។ ដូច្នេះយើងអាចឡើង ដល់កម្រិតអាចប្រកួតប្រជែង ដណ្តើមមេដាយជូនជាតិ ក្រោយពីបញ្ចប់ SEA GAMES កីឡាករទំាងអស់ មានស្មារតី និងកម្រិតបច្ចេកទេសឡើងមួយកម្រិត ។
លោកអគ្គលេខាធិការថា ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាមសហព័ន្ធកីឡាប៊ីយ៉ាបានបញ្ជូនកីឡា៤នាក់រួមមាន Snooker ២នាក់ និង Pool ២នាក់ក្នុងនោះកីឡា Snooker កម្ពុជាម្នាក់ គឺកីឡាករ កីឡាករ ម៉ែន សុផានិត បានយក ឈ្នះម្ចាស់ផ្ទះ ហើយឡើងទៅប៉ះកីឡាករជើងខ្លាំងថៃ លំដាប់លេខ ៣ ពិភពលោក និងលេខ១ប្រទេសថៃ ប៉ុន្តែកីឡាករថៃពិបាកនឹងយកឈ្នះយើងណាស់ ពិន្ទុប្រហាក់ប្រហែលគ្នា ។
លទ្ធផលការប្រកួត Snooker ថ្ងៃទី១២ ៖វគ្គជម្រុះ៖កីឡាករ សួន ឆាយ បានយកឈ្នះកីឡាករ ដួង ប៊ុនធឿនលទ្ធផល ៤ ទស់ ១ រីឯវគ្គផ្តាច់ព្រ័ត្រ កីឡាករ ម៉ែន សុផានិត ឈ្នះកីឡាករ សួន ឆាយ លទ្ធផល ៤ ទល់២ ដូច្នេះកីឡាករ ម៉ែន សុផានិត ទទួលចំណាត់ថ្នាក់លេខ១ ៕ដោយ៖លី ភីលីព