កីឡា

សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បើកការប្រកួតលក្ខណៈ មិត្តភាពកម្តៅសាច់ដុំ ដើម្បីដកស្រង់បច្ចេកទេស និងចែករម្លែកបទពិសោធន៍

ភ្នំពេញ៖ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២២ បានរៀបចំការប្រកួតកីឡាប៊ីយ៉ា និងPool ដើម្បីដកស្រង់បទពិសោធន៍ របស់កីឡាករក្រុមជម្រើសជាតិ និងក្រុមកីឡាករជើងខ្លាំង នៅនៅក្លឹប Premium Snooker &Pool ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួត ។

លោក មួន ម៉ារ៉ា អគ្គលេខាធិការ នៃសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះកីឡាករ ក្រុមជម្រើសជាតិ និងក្រុមកីឡាករជើងខ្លាំង គឺជាការប្រកួតប៊ីយ៉ា និងស្នូកឃ័រជាលក្ខណៈមិត្តភាព កម្តៅសាច់ដុំ ដើម្បីដកស្រង់បច្ចេកទេស និងចែករម្លែកបទពិសោធន៍មានការចូលរួម ពីសំណាក់កីឡាករជម្រើសជាតិ និងកីឡាករខ្លាំងៗចំនួន៨នាក់។ 

សម្រាប់ថ្ងៃទី១១ ខែមិថុនា យើងរៀបចំការប្រកួតកីឡា Pool ដោយមានកីឡាករជើងខ្លាំង ចំនួន៤នាក់គឺកីឡាករ ញាណ នរឫទ្ធិ កីឡាករ ទូច ចំរីន កីឡាករ សួន ឆាយ និងកីឡាករពុធ ច័ន្ទដារ៉ា ។ សម្រាប់កាប្រកួតដំបូងកីឡាកញាណ នរឫទ្ធិចាញ់កីឡាករ ទូច ចំរីន ក្នុងលទ្ធផល ៤ ទល់៩ ចំណែកកីឡាករ សួន ឆាយឈ្នះកីឡាករ ពុធ ច័ន្ទដារ៉ា លទ្ធផល ៩ ទល់២។

លោកបានបន្តថា កីឡាករសួន ឆាយ ដណ្តើមបានជើងឯក បន្ទាប់ពីកីឡាកររូបនេះ បានយកឈ្នះកីឡាករ ទូច ចំរីន នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៩ ទល់ ៣ ។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កីឡាករជើងខ្លាំងចំនួន៤នាក់ នឹងធ្វើការប្រកួតកីឡា Snooker នាម៉ោង២រសៀលតទៅ៕

Most Popular

To Top