សិល្បៈ និង កម្សាន្ត

ទោះជាមានសាច់បន្តិច តែភរិយាលោក មួន ម៉ារ៉ា នៅតែជះរាងស្អាត មិនចាញ់ក្រមុំ

ភ្នំពេញ៖ បងប្អូនពិតជាបានធ្លាប់ស្គាល់ និងធ្លាប់បានសណ្តាប់ហើយនៅបទ “កាដូគ្មានន័យ”ច្រៀងដោយ លោក មួន ម៉ារ៉ា ដែលមានភាពល្បីល្បាញខ្លាំងណាស់ កាលពីជាង១០ឆ្នាំមុន ។

តារាចម្រៀងរូបនេះ មានឈ្មោះបោះសំឡេងខ្លាំង ក្នុងវិថីសិល្បៈចម្រៀង អំឡុងឆ្នាំ២០០០ និង២០០៣ ប៉ុន្តែបច្ចុប្បន្នតារាចម្រៀងរូបនេះ ហាក់បីដូចជាបាត់មុខ ពីសីល្បៈចម្រៀងទាំងស្រុងតែម្តង ដែលការចាកឆ្ងាយនេះ បន្ទាប់ពីលោក បានរៀបការជាមួយកូនស្រី អ្នកជំនួញម្នាក់ នៅឯក្រុងព្រះសីហនុ។

បច្ចុប្បន្ននេះលោក មួន ម៉ារ៉ា ព្រមជាមួយភរិយារបស់លោក គឺអ្នកនាង អេង អ៉ីតា កំពុងរស់នៅប្រកបដោយ សុភមង្គលបំផុត ហើយថែមទាំងទទួលបាន ចំណងដៃកូនប្រុសស្រី ២នាក់ផងដែរ ។

ត្បិតតែវត្តមានរបស់អតីត តារាចម្រៀងល្បីល្បាញខាងលើនេះ រសាត់ឆ្ងាយពីសិល្បៈចម្រៀងក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់លោក និងភរិយា នៅតែមាន នៅលើបណ្ដាញសង្គមជានិច្ច ជាពិសេសគឺភរិយារបស់លោកផ្ទាល់តែម្ដង ព្រោះគេដឹងថា អ្នកនាង អេង អ៉ីតា ក៏ជាអ្នកលក់ដ៏សកម្មម្នាក់ដែរ នៅលើហ្វេសប៊ុក មិនតែប៉ុណ្ណោះសម្រស់របស់នាង ក៏ស្រស់ស្អាតមិនចាញ់តារាស្រីៗ មួយចំនួនប៉ុន្មានឡើយ ។

បើនិយាយពីអ្នកនាង អេង អ៉ីតា ត្បិតតែមានឈ្មោះជាអ្នកម្ដាយកូនពីរ ក៏ពិកមែន ប៉ុន្តែសម្រស់ភរិយារបស់លោក ម៉ួន ម៉ារ៉ា ហាក់ដូចជាកាន់តែស្រស់ស្អាតពីមួយថ្ងៃ ទៅមួយថ្ងៃតែម្ដង ។ ជាងនេះទៅទៀត គេសង្កេតឃើញថា បើទោះបីជាបច្ចុប្បន្នអ្នកនាង អេង អ៉ីតា ហាក់ដូចជាឡើងគីឡូបន្តិចក៏ពិតមែន ប៉ុន្តែនាងនៅតែរក្សាបានសម្រស់ដ៏ស្រស់ស្អាត ជាពិសេសរាល់ពេលដែលស្លៀកពាក់សិចស៊ីម្ដងៗ នៅតែទទួលបានពាក្យ ពោលសរសើរថាស្អាត មិនដាច់ពីមាត់ ពីសំណាក់មិត្តភក្ដិ លើបណ្ដាញសង្គម និងអ្នកតាមដាន ។

ជាមួយគ្នានេះដែរ ជារឿយៗលោក មួន ម៉ារ៉ា តែងអួតសរសើរ ពីភរិយារបស់លោកថា មិនត្រឹម តែមានសម្រស់ស្រស់សោភាប៉ុណ្ណោះទេ ថែមទាំងពូកែនៅក្នុងការធ្វើម្ហូប សម្រាប់គ្រួសារថែមទៀតផង ។ លោកពិតជាមានសំណាងខ្លាំងណាស់ ដែលបានភរិយាវ័យក្មេងហើយ ពូកែខាងជំនាញមេផ្ទះបែបនេះ ៕ ដោយ៖ ម៉ានី

Most Popular

To Top