ក្លឹប Juventus បានដាក់សំណើទៅកាន់ក្លឹប Atletico Madrid ក្នុងជម្រើសយកកីឡាករ៣នាក់ប្ដូរយកខ្សែប្រយុទ្ធ Alvaro Morata ម្នាក់។
សារព័ត៌មាន Gazzeta បានចុះផ្សាយថា អ្នកចាត់ការរបស់ Juventus លោក Max Allegri ចង់រក្សាទុកMorata ជាកីឡាអចិន្ត្រៃយ៍ បន្ទាប់ពីខ្ចីជើងមួយរយៈ។ កីឡាករសញ្ជាតិអេស្ប៉ាញបបានចំណាយពេល២រដូវកាលខ្ចីជើងលេងក្នុងទីក្រុង Turin រកបាន៣២គ្រាប់ក្នុងការបង្ហាញខ្លួន៩២ប្រកួត។

ប៉ុន្តែ Juventus ដែលបានបង់ថ្លៃខ្ចីជើង៨,៥លានផោនរួចទៅហើយនោះ មិនអាចមានលទ្ធភាពចំណាយ៣៨,៥លានផោនបន្ថែមដើម្បីទិញផ្ដាច់ Morata បានឡើយ។ ក្លឹបយក្សរបស់អ៊ីតាលីមួយនេះសង្ឃឹមថា At Madrid អាចនឹងឃើញមើលកិច្ចព្រមព្រៀងក្នុងការប្ដូរកីឡាករគ្នា។
ខ្សែប្រយុទ្ធ Moise Kean ជាមួយខ្សែបម្រើ២រូបទៀត Andrien Rabiot និង Denis Zakaria ត្រូវបាន Juventus ចង់យកទៅប្ដូរជាមួយ Morata។ យ៉ាងណាមិញទល់នឹងពេលនេះ AT Madrid មិនទាន់ផ្ដល់ចម្លើយសម្រាប់ការចង់ប្ដូរគ្នានេះនៅឡើយទេ៕
