កីឡាករតួកគី Hakan Calhanoglu អតីតមិត្តរួមក្លឹប ជាមួយនឹងកីឡាករ Zlatan Ibrahimovic នៅថ្ងៃនេះបានធ្វើការរិះគន់ យ៉ាងចាស់ដៃចំពោះ Ibrahimovic។
Calhanoglu បានរិះគន់ចំៗបែបនេះថា៖ Ibrahimovic គឺជាមនុស្សដែលចូលចិត្តឲ្យគេ យកចិត្តទុកដាក់ឬជាមនុស្សដែលចូលចិត្តយកមុខចង់ឲ្យគេចាប់អារម្មណ៍ ទោះបីជាពេលគាត់មិនបានចូលរួមប្រកួតក្តី។
គាត់បន្តថា៖ Ibrahimovic មានវ័យ៤០ឆ្នាំទៅហើយ មិនមែន១៨ឆ្នាំទៀតឡើយ ។ ខ្ញុំនឹងមិនសំដែនអាកប្បកិរិយា បែបនេះចំពោះមនុស្សដែលមានអាយុ ប្រហែលគាត់នោះឡើយ ។
គួរឲ្យដឹងដែរថាកីឡាករទាំងពីររូបនេះ ធ្លាប់លេងជាមួយគ្នាកាលពីគ្រានៅ AC Milan មុនពេល Calhanoglu ផ្ទេរទៅ Inter Milan កាលពីឆ្នាំ២០២១៕ ប្រែសម្រួល៖ស៊ុនលី
