កីឡា

Greenwood បន្តមានឈ្មោះ ជាប់ទោស និងស្ថិតនៅក្រៅឃុំបណ្តោះ អាសន្នដដែល

កីឡាករវ័យ២០ឆ្នាំ Mason Greenwood ដែលត្រូវបានក្លឹបបោះបង់ចោល ជាបណ្តោះអាសន្ន ដោយសារករណី រំលោភបំពានផ្លូវភេទ នាពេលកន្លងមកនិងត្រូវបានចាប់ខ្លួន ដោយប៉ូលីសនោះមក ដល់សប្តាហ៍នេះត្រូវបានប៉ូលីស សម្រេចដាក់ទោស ឲ្យបន្តនៅក្រៅឃុំ នៅដដែលនៅឡើយ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង តាំងតែពីខែមេសា ដើម្បីស្នើសុំបន្តដាក់ទោស កីឡាករអង់គ្លេសរូបនេះនិង ដាក់ឲ្យគាត់នៅក្រៅឃុំ ស្ថិតក្រោមការឃ្លាំមើល ពីប៉ូលីស ដដែលទើបនឹង ត្រូវបានសម្រេចជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យរបស់ប៉ូលីស បានបញ្ជាក់បែបនេះថា បន្ទាប់ពីបានចេញសាលដិកា រួចរាល់ពីម្សិលមិញកីឡាករ វ័យ២០ឆ្នាំរូបនេះ នឹងបន្តជាប់ទោសលើ ករណីរំលោភបំពានផ្លូវភេទ ដែលធ្វើឡើងតាំង តែពីខែមករានោះដដែល ហើយនឹងបន្តស្ថិតនៅក្រៅឃុំ និងតាមឃ្លាំមើលដោយ ប៉ូលីសបន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top