កីឡា

Mbappe ៖ ក្លឹប PSG គឺធំជាងខ្ញុំឆ្ងាយណាស់

សប្តាហ៍នេះ កីឡាករខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការ លើកឡើងថាក្លឹប PSG គឺមានទំហំធំជាងខ្លួន ឆ្ងាយណាស់បន្ទាប់ពីបានធ្វើការសម្រេចចិត្តទាំង គួរឲ្យភ្ញាក់ផ្អើលបន្តកុងត្រាថ្មី រហូតដល់ឆ្នាំ២០២៥ ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត BFMTV កីឡាករបារាំងរូបនេះ បានបញ្ជាក់ថា៖ PSG ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ខ្ញុំទោះបីជាខ្ញុំមិនទាន់មានពេលវេលាគ្រប់គ្រាន់ ដើម្បីសំដែងភាពស្និទ្ធស្នាល ជាមួយនឹងអ្នកគាំទ្រ នៅឡើយក្តីពីព្រោះខ្ញុំចង់បង្ហាញ ទំរង់លេងជាមុនហើយសង្ឃឹម ថាគ្រប់គ្នានឹងយល់ពីបញ្ហានេះ ។

Mbappe បន្តថា ក្លឹបជាអ្នកនាំមុខមុនគម្រោងរបស់ខ្ញុំ នឹងដើរតាមក្រោយដូចនេះ ក្លឹបគឺតែងតែនៅពីមុខខ្ញុំ ជានិច្ចហើយយើង នឹងធ្វើការលើគម្រោង របស់ក្លឹបរួមគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top