កីឡា

Arteta ប្រាប់ Arsenal ដាច់ខាត ត្រូវតែនាំយក Jesus ឲ្យបាន

កីឡាករខ្សែ ប្រយុទ្ធប្រេស៊ីល Gabriel Jesus មិនត្រឹមតែជាកីឡាករ ដែលស៊ុតបញ្ចូលទីជួយឲ្យ Man City លើកពានអង់គ្លេស នោះទេ ក៏ជាកីឡាករដែលស៊ុតបញ្ចូលទី ប្រកួតចុងក្រោយ ដើម្បីធានាឲ្យកាំភ្លើងធំ Arsenal មានឈ្មោះនៅលេខរៀងទី៤ ដើម្បីលេងនៅ Champions League ផងដែរ ។

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានរងការអំពាវនាវខ្លាំងៗថា ត្រូវតែធ្វើយ៉ាងណាចរចា នាំយកកីឡាកររូបនេះ ឲ្យបានមកកាន់ទឹកដី Emirates ហើយអះអាងទៀតថា Jesus នឹងអាចជួយឲ្យ Arsenal ឡើងដល់កម្រិតកំពូល ជាមិនខាននៅរដូវកាលក្រោយ ឬយ៉ាងហោចណាស់ Top4 សាជាថ្មី។

The Goal នៅថ្ងៃនេះ ទោះបីជាយ៉ាងណាក្តី បានអះអាងថាក្លឹប Arsenal និងក្លឹបមមេឃខៀវ Man City គឺបានព្រមព្រៀងគ្នា រួចទៅហើយទៅលើតម្លៃ ខ្លួនរបស់កីឡាករ ប៉ុន្តែមិនទាន់បានយល់ ព្រមនូវគ្រប់លក្ខខណ្ឌរបស់កីឡាករ នៅឡើយនោះទេ ដែលវាបានធ្វើឲ្យគ្រូបង្វឹក លោក Mikel Arteta បានធ្វើការជុំរុញឲ្យក្លឹបពន្លឿន ការងារឲ្យបានឆាប់បំផុត ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top