ភ្នំពេញ ៖ សហព័ន្ធខ្មែរ កីឡាហែលទឹក ត្រៀមបញ្ជូនមន្រ្ដីបច្ចេកទេស អន្តរជាតិ ទាំង ០២រូបទៅធ្វើអាជ្ញាកណ្តាល ចៅក្រនៃព្រឹតិ្តការណ៍ ការប្រកួតកីឡាអាស៊ានប៉ារ៉ា លើកទី១១ “The 11th ASEAN PARA Games” ប្រទេស ឥណ្ឌូនេស៊ីនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ។
មន្រ្ដីបច្ចេកទេសអន្តរជាតិទាំង២រូប ដែលត្រូវបានចាត់តាំង ដោយសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ឲ្យចូលរួមដឹកនាំ ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅក្នុងទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី គឺ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក និងអាជ្ញាកណ្តាល ចៅក្រកម្រិតអន្តរជាតិ ព្រមទំាងអគ្គលេខាធិការសហព័ន្ធហែលទឹក អាស៊ីអាគេ្នយ៍ថែមទៀត ។
ចំណែកអាជ្ញាកណ្តាល ចៅក្រកម្រិតអន្តរជាតិ មួយរូបទៀត គឺលោក នាង សូរិទ្ធិយ៉ា ដោយលោកទើបត្រឡប់ពីធ្វើអាជ្ញាកណ្តាល ចៅក្រកម្រិតអន្តរជាតិ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។ មន្រ្ដីបច្ចេកទេស អន្តរជាតិ ទាំង២រូប នឹងធ្វើដំណើរ ចាកចេញពីព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ និងត្រឡប់មកវិញនាថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២។
ដោយ៖លី ភីលីព