The Univision ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធវ័យចំណាស់ Luis Suarez គឺមិនមែនជាកីឡាករគោលដៅ របស់ក្លឹបអាមេរិក LAFC ឡើយ ខណៈដែលក្លឹបបានចាយលុយ ទិញ Gareth Bale ទៅហើយនោះ។
ប្រភពដដែលបានឲ្យដឹងដែរថា ជាក់ស្តែង LAFC កំពុងចាប់អារម្មណ៍ ជាមួយនឹងកីឡាករឆ្នើមម្នាក់របស់ក្លឹប Aston Villa ដែលមានឈ្មោះថា Trezeguet នោះទេប៉ុន្តែជឿជាក់ថា ដំណើរការនៃការចរចា មានសកម្មភាពតិចតួចប៉ុណ្ណោះ។
គិតមកដល់ពេលនេះក្លឹប LAFC បានធ្វើការចុះកុងត្រាទិញ បានកីឡាករឆ្នើមៗចំនួន២រូបមកហើយ ដូចជាកីឡាករ Gareth Bale និងកីឡាករ Giorgio Chiellini ជាដើម ខណៈដែលកីឡាករឆ្នើមៗ របស់ខ្លួនផ្សេងទៀត កំពុងចាប់ផ្តើមនាំគ្នា បន្តកុងត្រាថ្មីផងដែរ៕ ប្រែសម្រួល៖ស៊ុនលី