កីឡា

Newcastle ទិញបានកីឡាករ ចំណូលថ្មីម្នាក់ តម្លៃ៣៥លានផោន

ក្លឹបមហាសេដ្ឋីថ្មី Newcastle ទីបំផុតអាចនាំចូល កីឡាករចំណូលថ្មីម្នាក់ទៀតហើយ ដែលមានតម្លៃ៣៥លានផោន ដើម្បីត្រៀមពង្រឹងតំបន់ការពាររបស់ខ្លួន ក្នុងការប្រកួតប្រជែង រដូវកាលក្រោយ២០២២-២០២៣។

កីឡាករ Sven Botman ដែលបានផ្ទេរមកពីក្លឹបបារាំង Lille ទើបតែបានបញ្ចប់ទៅនៃការត្រួត ពិនិត្យសុខភាព កាលពីថ្ងៃអង្គារម្សិលមិញនេះ និងបានសម្រេចចុះកុងត្រា ដែលមានរយៈពេល៥ឆ្នាំ។

ទោះបីជាយ៉ាងណាក្តីព័ត៌មាន នៅក្នុងកុងត្រានឹងត្រូវប្រកាស នៅសប្តាហ៍នេះដែល Sven បានក្លាយទៅជាកីឡាករចំណូលថ្មីទី៤ របស់ក្លឹបនៅរដូវកាលនេះ បន្ទាប់ពីកីឡាករ Alex Murphy, Matt Targett និង Nick Pope៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top