កីឡា

Inter ចង់ផ្តល់កុងត្រាឲ្យកីឡាករ David Luiz ដែលបច្ចុប្បន្នកំពុងលេង នៅស្រុកកំណើត

កីឡាករខ្សែការពារជើងចាស់ David Luiz ទើបតែបានវិលត្រឡប់មកកាន់ ស្រុកកំណើតវិញ មិនទាន់បានមួយឆ្នាំនៅឡើយ ប៉ុន្តែនៅពេលនេះមានលេចឬដំណឹងថា កីឡាកររូបនេះនឹងអាចផ្ទេរត្រឡប់ មកលីគកំពូលអឺរ៉ុបវិញជាមួយនឹង Inte Milan ។

អតីតកីឡាករខ្សែការពាររបស់ក្លឹបកាំភ្លើងធំ Arsenal និងតោខៀវ Chelsea រូបនេះអាចត្រឡប់ មកលីគកំពូលអឺរ៉ុបវិញទោះបីជាមានវ័យដល់ទៅ៣៥ឆ្នាំទៅហើយក្តី និងកំពុងត្រូវបានក្លឹប Inter Milan ទាក់ទងក្លឹប Flamengo ដែល Luiz កំពុងលេងជាមួយនៅពេលនេះ។

គួរឲ្យដឹងដែរថា Luiz បានត្រឡប់មកប្រកបអាជីព នៅប្រេស៊ីលវិញកាលពីខែកញ្ញា ឆ្នាំ២០២១ ពីក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងកុងត្រា ដែលមានរយៈពេល១៥ខែប៉ុន្តែជឿជាក់ថា នឹងទទួលបានឱកាសត្រឡប់ទៅធ្វើការ នៅលីគកំពូលចំណាត់ថ្នាក៉ពិភពលោកវិញជាមិនខាននៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top