កីឡា

Inter Milan សម្រេចចែកផ្លូវជាមួយនឹង Vidal ហើយ

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Inter Milan បានឈានទៅដល់ការបញ្ចប់កុងត្រារបស់កីឡាករ Artuto Vidal មុនកាលកំណត់ហើយ កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ក្លឹបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ FC Internazionale Milano បានប្រកាសថាពួកយើងបានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការបញ្ចប់ កុងត្រាជាមួយនឹង កីឡាករខ្សែបម្រើប្រយុទ្ធឈីលី Artuto Vidal មុនកាលកំណត់រួចរាល់ហើយ។

ក្លឹបបន្តថា៖ពួកយើងពិតជាអរគុណដល់ Artuto សម្រាប់រយៈពេល២ឆ្នាំ ចុងក្រោយនេះជាមួយនឹងយើងដែលជាលទ្ធផលពានរង្វាន់ដល់ទៅ៣ ដែលពួកយើងបានទទួលជាមួយគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top