កីឡា

Man UTD ព្យាយាមបញ្ចុះបញ្ចូល CR7 ឲ្យបន្តស្នាក់នៅ Old Trafford

The Times ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD និងតំណាងរបស់ក្លឹបបានកំពុងព្យាយាមក្នុងការបញ្ចុះបញ្ចូលកីឡាករ Cristiano Ronaldo ដើម្បីអាចបញ្ចុះបញ្ចូលកីឡាករ Cristiano Ronaldo ឲ្យនៅបន្តលេងជាមួយនឹង Old Trafford ទៀត។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបបានព្យាយាមគ្រប់មធ្យោបាយទាំងអស់ក្នុង ការបញ្ចុះបញ្ចូលកំពូលកីឡាករខ្សែប្រយុទ្ធវ័យចំណាស់នេះ ឲ្យនៅបន្តបន្ទាប់ពីបានបង្ហាញទំរង់លេងយ៉ាង ល្អជាមួយនឹងក្លឹប រដូវកាលចុងក្រោយមកនេះ ទោះបីជាមិនមានឈ្មោះទៅលេងនៅ Champions League រដូវកាលក្រោយក្តី។

ទោះបីជាយ៉ាងណាក្តីគេបានដឹងដែរថា មិនមានភាពមិនចុះសម្រុងគ្នាណាមួយរវាងភាគី ទាំងពីរកីឡាករនិងក្លឹបឡើយប៉ុន្តែគេជឿជាក់ថាកីឡាករ បានបារម្ភខ្លាំងពីទំរង់លេងរបស់ក្លឹប និងជាពិសេសឱកាសទៅលេងនៅ
Champions League នៅពេលចុងក្រោយ នៃអាជីពរបស់គាត់ទៅហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top